ព័ត៌មានថ្មីៗ
Loading...

ការផលិតជីកំប៉ុស្តិ៍

ការផលិតជីកំប៉ុស្តិ៍
១.អ្វីទៅជាជីកំប៉ុស្តិ៍ ?
ជីកំប៉ុស្តិ៍ជាប្រភេទជីធម្មជាតិ និង ជាអ្នកកែលំអដី។ដែលបានមកពី​ការបំបែក(កំប៉ុស្តិ៍កម្ម)និងការរលាយនៃវត្ថុធាតុសរីរាង្គក្រោមលក្ខណ្ឌអាកាសធាតុ(សំណើម និង កំដៅ)សមស្របដោយមីក្រូសរីរាង្គ និង ​សត្វល្អិតមានប្រយោជន៍ ឲ្យក្លាយជាជីជាតិចិញ្ចឹម ដែលរុក្ខជាតិឬដំណាំអាចស្រូបយកប្រើប្រាស់សំរាប់ចិញ្ចឹមជីវិត និង ការលូតលាស់បន្តពូជ។ សារធាតុសរីរាង្គដូចជាស្លឹកឈើស្រស់ជីលាមកសត្វទឹកនោម,ផេះអង្កាម។
២.តើជីកំប៉ុស្តិ៍មានប្រយោជន៍អ្វីខ្លះ ?
ជីកំប៉ុស្តិ៍មានសារប្រយោជន៍ណាស់សម្រាប់កសិករ ពីព្រោះវា៖
 ផ្តល់ជីពុកផុយល្អយកទៅដាក់ដំណាំ កែប្រែគុណភាពដី ធ្វើឲ្យដីធូ ដំណាំចាក់ឬសបានល្អ ងាយស្រូលធ្វើ និងអាចរកធនធានឬវត្ថុធាតុដើមដែលមានក្នុងភូមិ កាត់បន្ថយចំណាយថវិការ ដើម្បីជីគីមី អាចប្រមូលអស់លទ្ធភាពនៅវត្ថុធាតុដើមនៅក្នុងមូលដ្ធាន(លា
មកសត្វ កាកសំណល់ សរីរាង្គដំណាំ)ដែលបើពុំនោះទេត្រូវទុកចោល
(ប្រមូលមិនអស់ឬទុកហាលថ្ងៃ ខ្យល់ចូលខួចគុណភាព)។
 ចូលរួមសម្អាតនូវភូមិដ្ឋាន និង ធ្វើឲ្យភូមិដ្ឋានមានអនាមយ័
២.១ ប្រភេទជីកំប៉ុស្តិ៍ និង វិធីផលិត
ជីកំប៉ុស្តិ៍មានវិធីផលិត ធាតុផ្សំ និង ប្រភេទជាច្រើនទៅតាមបច្ចេក
ទេស និង បទពិសោធន៍ និង តម្រូវការផលិតកម្មរបស់កសិករឬអ្នក
បច្ចេកទេសនីមួយៗ។វិធីផលិតទាំងនេះមានរយះពេលខ្លីហើយផលិត
បានជីកំប៉ុស្តិ៍ មានគុណភាពល្អ សម្រាប់ប្រើតាមដំណាក់កាលផ្សេងៗ
របស់ដំណាំត្រសក់នេះ។ក្នុងចំណោមកំប៉ុស្តិ៍ត្រូវផលិតមាន៖ជីកំប៉ុស្តិ៍
គោក(សម្រាប់ដាក់ទ្រាប់បាតរង)ជីកំប៉ុស្តិ៍ទឹក(សម្រាប់បំប៉នដើមស្លឹក)
និង ជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម ។
ក. ជីកំប៉ុស្តិ៍គោក
• វត្ថុធាតុផ្សំជីកំប៉ុស្តិ៍គោក
បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន ៖
 លាមកគោ/ក្របីពុកផុយ           ១ភាគ ផេះអង្កាម/ធ្យូងអង្កាម               ,៥០ភាគ
 កំបោរស                                 ,៥០ភាគ ទឹកធម្មតា                               ១០លីត្រមេជី                                        ១០សេសេស្កររងូរ                                    ១០សេសេ
 ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។
ឧទាហរណ៍ៈ
 លាមកសត្វ(គោ/ក្របីពុកផុយ)         ១០០គីឡូក្រាម ផេះអង្កាម/ធ្យូងអង្កាម                      ៥០ គីឡូក្រាម កំបោរស                                        ៥ គីឡូក្រាម
ខ. វិធីធ្វើជីកំប៉ុស្តិ៍គោក
 ត្រៀមឧបករណ៍ដែលត្រូវការ រួមមានតង់កៅស៊ូសម្រាប់ក្រាល ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់ ចប បែល បង្គី ជញ្ជីង ។ល។ លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួតឬសើមតិចៗហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិចនិងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត ។ ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោគល្មម ។ ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។
២.២ ជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក

ការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក​ត្រូវប្រើធាតុផ្សំដូចខាងក្រោម៖
 ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ) អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម ទឹកនោមគោ/ក្របីឬមនុស្ស ទឹកធម្មតា                               ១០លីត្រមេជី                                        ២០សេសេស្កររងូរ                                    ២០សេសេ
ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
 ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង
អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ
 ទឹកនោមគោ/ក្របីឬមនុស្ស ទឹកធម្មតា ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ ដាក់ពាងធុងជីក្នុងម្លប់ និង​ ក្របឲ្យជិតល្អ កូរមួយថ្ងៃ ២ដង ម្តង៥នាទី ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។
២.៣ ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
ការផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែមមានរូបមន្តដូចខាងក្រោម៖
 ក្បាលត្រី(កាកសំណល់ត្រី)       ៣គីឡូក្រាម ស្ករងូរ                                    ១ គីឡូក្រាម ទឹកធម្មតា                                ១០ លីត្រ មេជី                                       ,៥ លីត្រ
ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម
 ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់ កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន។

SHARE
    Blogger Comment
    Facebook Comment