ព័ត៌មានថ្មីៗ
Loading...

លើ​ដំបូលផ្ទះ​ក៏​អាច​ប្រមូលផល​កសិកម្ម​បាន​ដែរ


ដីជាប្រភពដ៏សំខាន់សម្រាប់ការដាំដុះ។ ប៉ុន្ដែសម្រាប់ដំណាំបន្លែបង្កាអាចដុះលូតលាស់យ៉ាងល្អដោយមិនចាំ ពឹងអាស្រ័យដីនោះទេ។ ជាក់ស្ដែង យុវជន ខាន់ ចាន់តារា វ័យ២៥ឆ្នាំជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម និងនេសាទកំពុងតែចិញ្ចឹមត្រីនិងដាំបន្លែលក្ខណៈគ្រួសារលើដំបូល ផ្ទះដោយលោកប្រាប់ថា៖ «ការចិញ្ចឹមត្រី និងដាំបន្លែរបស់ខ្ញុំមិនចាំបាច់ត្រូវការប្រើដីឡើយ។ ទិដ្ឋភាពលើដំបូលរបស់យុវជនតារា ពិតជាស្រស់បំព្រងណាស់ដោយឃើញបំពង់ទីបតម្រៀបគ្នាជាលំដាប់ និងមានកន្លែងដាំបន្លែមិនប្រើដី និងធុងចិញ្ចឹមត្រីមួយ។ លោកបានបន្ដថា៖ «ត្រី និងបន្លែនេះគឺចិញ្ចឹមដោយធម្មជាតិ និងដោយវិធីសាស្ដ្រកសិកម្មទំនើប។ លោកតារាបានប្រាប់ពីមូលហេតុថា៖«ខ្ញុំនឹកឃើញធ្វើដំណាំបន្លែ និងចិញ្ចឹមត្រីនេះគឺមួយចំណែកដើម្បីដកពិសោធន៍នូវអ្វីដែលខ្ញុំ រៀននៅសាលានិងមួយផ្នែកទៀតគឺដើម្បីបង្កើតដំណាំដែលគ្មានសារជាតិ គីមីសម្រាប់គ្រួសារទុកសម្រាប់បរិភោគ។ លោកបានលើកឡើងថាអ្វីដែលលោកកំពុងតែធ្វើនេះជាការប្រកបការងារ កសិកម្មបែបទំនើបដែលប្រព័ន្ធនេះត្រូវបានគេស្គាល់ថាជាការ ចិញ្ចឹមត្រីនិងបន្លែរួមគ្នា។ យុវជនកសិកម្មរូបនេះបានឲ្យដឹងថា៖«វាគឺជាប្រព័ន្ធដែលត្រីនិង បន្លែផ្តល់ចំណីឲ្យគ្នាទៅវិញទៅមក។យើងបង្កើតជាប្រព័ន្ធបំពង់ទីប ដែលអាចឲ្យត្រីនិងបន្លែរស់ពឹងផ្អែកទៅលើគ្នា។ នៅពេលដែលត្រីបញ្ចេញកាកសំណល់វានឹងក្លាយជាចំណីរបស់បន្លែហើយកាក សំណល់របស់បន្លែនឹងក្លាយជាចំណីរបស់ត្រីវិញ។ ថ្វីដ្បិតតែការចិញ្ចឹមត្រីជាលក្ខណៈប្រព័ន្ធនេះហាក់ដូចជាការ ស្មុគស្មាញបន្តិចក៏ពិតមែនប៉ុន្តែលោកតារាបានប្រាប់ថាមនុស្ស ទាំងអស់អាចអនុវត្ដខ្លួនឯងដោយគ្រាន់តែធ្វើការស្រាវជ្រាវនិងសិក្សា បន្ដិចបន្ដួច។ ការចិញ្ចឹមត្រីជាលក្ខណៈប្រព័ន្ធនេះផ្តល់នូវផលប្រយោជន៍ និងភាពងាយស្រួលជាច្រើនដោយលោកបានប្រាប់ថា៖«បើយើងដាំដំណាំធម្មតា យើងត្រូវការបោចស្មៅ ឬដាក់ជី។ ប៉ុន្ដែការធ្វើកសិកម្មបែបទំនើបនេះយើងមិនចាំបាច់ធ្វើវាឡើយ។លើស ពីនេះទៅទៀតការធ្វើកសិកម្មបែបនេះយើងមិនត្រូវការប្រើដីឡើយ។យើង អាចធ្វើវានៅក្នុងផ្ទះឬលើដំបូលផ្ទះបានហើយក្រុមគ្រួសារយើងអាច ទទួលទានបន្លែនិងត្រីដែលមិនបាច់ទៅទិញនៅផ្សារដែលគ្មានជាតិគីមី ។ ជាចុងក្រោយលោកខាន់ចាន់តារាផ្តល់ជាយោបល់ថា៖«ខ្ញុំគិតថាការ ធ្វើកសិកម្មបែបសម័យទំនើបនេះគឺវាល្អសម្រាប់ប្រជាជនខ្មែរយើង។ ខ្ញុំមិនមែនឲ្យពួកគាត់បោះបង់ចោលកសិកម្មបែបបុរាណនោះទេប៉ុន្តែចង់ ឲ្យពួកគាត់ចេះបង្កើតអ្វីដែលថ្មីហើយមានប្រយោជន៍ច្រើនដូចជាការ កសិកម្មបែបទំនើបនេះវាមិនត្រឹមតែងាយស្រួលក្នុងការរកទីកន្លែង ធ្វើប៉ុណ្ណោះទេប៉ុន្ដែថែមទាំងអាចទទួលបានផលច្រើនជាងកសិកម្ម ធម្មតាពី៤-៥ដងឯណោះ៕ ប្រភព៖ postkhmer
SHARE
    Blogger Comment
    Facebook Comment